Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Tuesday, September 23, 2014

ប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ



       
​នៅក្នុងគម្ពីរព្រះធម្មបទភាគទី១បានបញ្ចាក់ថា​​​នៅក្នុងកប្បទី៩២កន្លងអំពីភទ្ទកប្បនេះមក ព្រះសម្មាសម្ពុទ្ធ ព្រះនាមផុស្សៈ បានត្រាស់ដឹងឡើងក្នុងលោក ។ ព្រះបាទជ័យសេន​ទ្រង់មាន​ព្រះរាជបុត្រ ៣ ព្រះអង្គ ដែលមានមាតាទីទៃពីគ្នា មានបុគ្គលអ្នកថែរក្សាឃ្លាំង​មាននាយស្មៀន​ត្រួតត្រាជនបទ ព្រមទាំងបរិវារជាច្រើន។នាយស្មៀនបានសាងព្រះវិហារមួយថ្វាយ​ព្រះសាស្ដាផុស្សះ តាមព្រះរាជបំណង របស់ព្រះរាជឳរសទាំង ៣ ព្រះអង្គនិងបានយាង​​​ ព្រះបាទជ័យសេនមក ដើម្បីវេរព្រះវិហារថ្វាយ ព្រះសាស្ដា។ ក្នុងថ្ងៃបុណ្យឆ្លង​ព្រះវិហារ​នោះព្រះរាជាទ្រង់ បានចំណាយទ្រព្យឲ្យបុគ្គល អ្នកថែរក្សាឃ្លាំង និងនាយស្មៀនចាត់ចែងនូវ​ខាទនីយ ភោជនីយាហារ ថ្វាយព្រះសាស្ដា ផុស្សះ និង ព្រះភិក្ខុសង្ឃជាសាវក ចំនួន ៩ម៉ឺនអង្គ អស់មួយត្រីមាស នៅក្នុងព្រះវិហារនោះ ។
អ្នករក្សាឃ្លាំង នាយស្មៀននឹងភរិយា ព្រមទាំង​ញាតិ​មិត្រមួយចំនួនមានចិត្តសទ្ធាជ្រះថ្លា បានថ្វាយទានដោយសេចក្ដីគោរព។ ប៉ុន្តែមាន​ពួកជន​មួយចំនួនដែលត្រូវជាញាតិ នាយ ស្មៀន ជាមនុស្សមានចិត្តលោភ បានធ្វើ​អន្តរាយ​ដល់ទេយ្យទាននោះ គឺបាននាំគ្នា បរិភោគនូវ អាហារ ដែលគេទុកសម្រាប់វេរ​ប្រគេន​​ចំពោះព្រះសង្ឃមុន (ហូបអាហារដែលគេទុកអោយព្រះសង្ឃ) ក្រោយទទួលមរណកាលទៅ ពួកគេក៏បានក្លាយជាប្រេត ហើយសោយទុក្ខសោកក្នុងនរកអវចី យ៉ាងវេទនាជាទីបំផុត ។ មិនតែប៉ុណ្ណោះសោត ពួកគេរស់ស្ថិតក្នុងសេចក្តីស្រេកឃ្លាន ភាពរសេះរសោះខ្លួន​ប្រាណ​ដោយភ្លើង​រោលហើយទុក្ខព្រួយអស់កាលជាយូរអង្វែងនៅក្នុងបេតវិស័យនោះ ព្រោះតែ​កម្មផល​​ដ៏អាក្រក់ដែល ខ្លួនបានធ្វើ ។ព្រះរាជឳរស​​​ទាំង៣ ​និងបរិវារ ព្រមទាំងអ្នករក្សាឃ្លាំង និងនាយស្មៀនបានទៅ កើតក្នុងឋានសួគ៌ ។ បុរសអ្នកថែរក្សាឃ្លាំងបានកើតជាមហាសេដ្ឋី ឈ្មោះវិសាខ និង ភិរិយារបស់ គាត់ក៏បានទៅកើតជានាងភិក្ខុនីឈ្មោះធម្មនិទ្នា ។ នាយស្មៀនក៏បានទៅកើតជាព្រះរាជាព្រះនាមព្រះបាទពិម្ពិសារ ។ លុះមកដល់ ព្រះសមា្មសម្ពុទ្ធ​អង្គព្រះនាម កក្កុសន្ធោ ព្រះអង្គបានត្រាស់ដឹង ឡើងក្នុងលោក ពួកប្រេតទាំងនោះបាន ទៅក្រាបទូលសួរចំពោះព្រះអង្គថា    បពិត្រព្រះអង្គដ៏ចម្រើន!  ពួកយើងខ្ញុំទាំងឡាយជាពួកប្រេត
មាន សេចក្ដីឃ្លាន  នូវចំណីអាហារខ្លាំងណាស់។
ព្រះពុទ្ធព្រះនាម កក្កុសន្ធោទ្រង់ត្រាស់ ឆ្លើយទៅកា់ពួកប្រេតទាំងឡាយថថា នៅក្នុងសាសនារបស់តថាគត ពួកអ្នកទាំងអស់គ្នា មិនអាចទទួលនូវចំណីអាហារ ដើម្បីបរិភោគបានទេ ចាំទូលព្រះពុទ្ធ ជំនាន់ក្រោយទៀតចុះ។
លុះដល់ផែនដីដុះបានមួយយោជ
ន៍ទើបមានព្រះពុទ្ធមួយអង្គ​​ បានត្រាស់ដឹងឡើង ទៀតក្នុងលោក ព្រះនាម កោនាគមនោ។ ពពួកប្រេតទាំងនោះ ក៏បាននាំគ្នាចូលទៅ បង្គំទូលសួរដូចពីលើកមុនទៀត ព្រះសាស្ដា កោនាគមនោ ទ្រង់បានត្រាស់ឆ្លើយ ដូចព្រះពុទ្ធអង្គមុនៗដែរ។ លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើបមានព្រះពុទ្ធ មួយព្រះអង្គព្រះនាមកស្សប ត្រាស់ដឹងឡើងក្នុងលោក។ គ្រានោះពួកប្រេតទាំងឡាយនោះ ក្រាបបង្គំទូលសួរ ព្រះសាស្ដាកស្សបះថា បពិត្រព្រះអង្គដ៏ចម្រើន! ធ្វើដូចម្ដេចហ្នពួកយើងខ្ញុំ គប្បីនឹងបានអាហារបរិភោគ? ព្រះសាស្ដាកស្សបះទ្រង់ត្រាស់ថា នៅក្នុងសាសនារបស់តថាគតនេះ ពួកអ្នក ទាំងអស់គ្នាមិនអាចនឹងទទួលយក នូវចំណីអាហារ សម្រាប់បរិភោគបានទេ ចាំដល់សាសនា របស់ព្រះពុទ្ធព្រះនាម គោតម ជំនាន់ក្រោយ ពួកអ្នក នឹងបានបរិភោគនូវចំណីអាហា ដែល ព្រះរាជាព្រះនាមពិម្ពិសារទ្រង់បានបំពេញព្រះរាជកុសល ធ្វើបុណ្យឧទ្ទិសមគ្គផល បញ្ចូនមកឲ្យពូកអ្នកទាំងឡាយក្នុងកាលនោះពួកអ្នកទាំងឡាយនឹងបានទទួលហើយ ។ ចូរអ្នកទាំងឡាយ រង់ចាំសួរព្រះពុទ្ធអង្គជំនា់ក្រោយចុះ ។

លុះដល់ផែនដីដុះបានមួយយោជន៍ទៀតព្រះសមណគោតមបរមគ្រូនៃយើងសព្វថ្ងៃ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក ។ ក្នុងពុទ្ធប្បាទនេះ ព្រះរាជឪរសទាំង៣ ព្រះអង្គរបស់ព្រះបាទជ័យសេន បានច្យុតចុះអំពីឋានទេវលោកមកកើត ក្នុងត្រកូលព្រាហ្មណ៍ក្នុងក្រុងមគធ ជាជដិលឧរុវេលកស្សប ៣ នាក់បងប្អូន។
កាលទ្រង់បានសម្រេចនូវព្រះសព្វញ្ញុតញ្ញាណ ហើយព្រះសមណគោតម ទ្រង់បានប្រោសព្រះបាទពិម្ភិសារ និងពួកបរិវារ ជាព្រាហ្មណ៍និងគហបតីទាំងឡាយ ឲ្យតាំងនៅក្នុងសោតាបត្តិផលក្នុងឳទ្យានឈ្មោះលដ្ឋិវ័ន។ ព្រះរាជាទ្រង់សព្វព្រះហប្ញទ័យ អារាធនា ព្រះសាស្ដា ដើម្បីទទួលភត្តឬមហាទាន នៅក្នុងព្រះបរមរាជវាំង ក្នុងថ្ងៃពេញ បូណ៌មីក្រោយ ទៀត ។ ពួកប្រេតទាំងនោះក៏នាំគ្នាទៅក្រាបទូលចំពោះ ព្រះសមណគោតម ព្រះអង្គទ្រង់ត្រាស់ថា នៅក្នុងសាសនារបស់តថាគតនេះ ពួកអ្នកទាំងឡាយ នឹងបានបរិភោគនូវ ចំណីអាហារ ហើយ គឺនៅពេលណាដែលព្រះរាជាព្រះនាម ព្រះបាទពិម្ពិសារ ដែលធ្លាប់ជាញាតិ សាច់សោ លោហិតរបស់អ្នកទាំងឡាយ ទ្រង់បានបំពេញ​នូវព្រះរាជកុសលថ្វាយទានចំពោះ តថាគត ព្រមទាំងព្រះភិក្ខុសង្ឃហើយព្រះអង្គ ទ្រង់ឧទ្ទិសនូវព្រះរាជកុសលជូនដល់ពូក អ្នកទាំងឡាយៗ នឹងបានទទួលនូវចំណីអាហារ​នៅពេលនោះឯង។
នៅថ្ងៃពេញបូណ៌មី ដែលព្រះបាទពិម្ពិសារព្រះចៅ​នគរមគធះ ទ្រង់បានបំពេញនូវ​ព្រះរាជកុសល ថ្វាយមហាទានដល់ព្រះពុទ្ធនិងភិក្ខុសង្ឃនៅគ្រាដំបូងនោះ ព្រះរាជទ្រង់ មិនបានឧទ្ទិសនូវបុណ្យកុសលបញ្ចូនទៅឲ្យពួកប្រេតទាំងនោះទេ ព្រោះព្រះអង្គទ្រង់រវ
ល់តែ ព្រះចិន្ដាពីទីគង់នៅរបស់ព្រះសាស្ដាថា "តើព្រះដ៏មានព្រះភាគ គប្បីគង់នៅត្រង់ ទីណាហ្ន?" ដូច្នេះ ហើយទើបទ្រង់មិនបានឧទ្ទិស នូវព្រះរាជកុសលជូនទៅ ដល់ពួកប្រេតទាំងនោះ ។
ពូកប្រេតទាំងឡាយ ដែលព្រះបាទពិម្ពិសារមិនបានឧទ្ទិសបញ្ចូនទៅឲ្យនោះ កើត ទុក្ខអស់សង្ឃឹម ក៏នាំគ្នាមកស្រែក ទ្រហោយំយ៉ាងទ្រហឹងអឺងកង ឮសូរសំឡេងប្លែកៗ ខ្លាំងៗ គួរឲ្យភ័យខ្លាចជុំវិញព្រះបរមរាជវាំងនៅក្នុងរាត្រីកាលនោះឯង។

ព្រះបាទពិម្ពិសារទ្រង់ ព្រះសណ្ដាប់នូវសំឡេងស្រែកទ្រហោតំ គួរឲ្យភ័យខ្លាចរបស់ពួកប្រេតទាំងនោះ ហើយទ្រង់មានព្រះហប្ញទ័យភ័យខ្លាច តក់ស្លុតយ៉ាងក្រៃលែង ព្រោះខ្លាចក្រែងមានក្ដីអន្តរាយកើតឡើងដល់រូបព្រះអង្គ។ លុះព្រឹកឡើងទើបព្រះអង្គស្ដេចយាងទៅកាន់វត្តវេឡុវ័ន ហើយក៏បានក្រាបថ្វាយបង្គំទូលសួរ ចំពោះព្រះបរមសាស្ដា ថាបពិត្រព្រះអង្គដ៏ចម្រើន! នៅក្នុងរាត្រីយប់មិញនោះ ទូលព្រះបង្គំបានឮនូវសំឡេងស្រែកទ្រហោយំយ៉ាងទ្រហឹងអឺងកង គួរឲ្យភ័យខ្លាចពន់ ពេកណាស់នៅជុំវិញ ព្រះរាជវាំងនៃទូលព្រះបង្គំ តើហេតុការអ្វីនឹងកើតមានដល់ទូល ព្រះបង្គំឬ? គា្រនោះ ព្រះសម្មាសម្ពុទ្ធបរមគូ្រទ្រង់ត្រាស់ថា បពិត្រមហារាជ! សូមព្រះអង្គកុំមានព្រះ ទ័យភ័យខ្លាចអ្វីឡើយ។ មិនមានហេតុ អន្តរាយណាមួយកើតឡើងដល់ព្រះមហារាជទេ សំឡេងដែលស្រែកទ្រហោយំ នៅក្នុងរាត្រី យប់មិញនោះគឺជាសូរសំឡេងនៃពពួកប្រេត ដែលត្រូវជា ញាតិសាច់សាលោហិត របស់ព្រះអង្គ។ ពួកប្រេតទាំងឡាយនោះគ្នាអត់ចំណីអាហារ បរិភោគ រាប់កោដិរាប់លានឆ្នាំ កន្លងមកហើយ។ ពួកគេបានមកស្រែកយំកងរំពងយ៉ាងនេះ ក៏ដើម្បីមករកនូវចំណីអាហារ បរិភោគអំពីព្រះអង្គ ព្រោះថាពួកប្រេតទាំងអស់នេះនឹងបានទទួលនូវចំណីអាហារបរិភោគ ក្នុងសាសនា របស់តថាគតនេះហើយ។ ប៉ុន្ដែកាលពីម្សិលមិញនោះ ព្រះមហារាជបានថ្វាយ ទានដល់តថាគត ព្រះទាំងព្រះភិក្ខុ សង្ឃទាំងឡាយហើយ ប៉ុន្ដៃព្រះមហារាជមិនបាន ផ្សាយនូវព្រះរាជកុសល ឧទ្ទិសផលបុណ្យ បញ្ចូនទៅឲ្យពួកប្រេតទាំងនោះ ទើបពួកគេមក ស្រែកទ្រហោយំយ៉ាងខ្លាំងដូច្នេះ ឯង ។

ព្រះបាទពិម្ពិសារ ទ្រង់ព្រះសណ្ដាប់យ៉ាងនេះហើយទើបទ្រង់ាប់ប្រារព្ធបំពេញនូវព្រះរាជកុសលថ្វាយទានដល់ព្រះពុទ្ធ ព្រះទាំងព្រះភិក្ខុសង្ឃទាំងឡាយ សាជាថ្មីម្ដងទៀត ជាគម្រប់លើកទី២ មានបាយ ទឹក នំ ចំណីម្ហូបអាហារ សំពត់អាវ ត្រៃចីវជាដើម ហើយព្រះអង្គទ្រង់បានតាំងព្រះទ័យយ៉ាងជ្រះថ្លាបរិសុទ្ធផ្សាយនូវកុសលផល បុណ្យក្នុងគ្រាទី ២ នេះ ឧទ្ទិសជូនទៅឲ្យពួកប្រេតទាំងនោះ ដោយព្រះកុសលចេតនាថា "ដោយកុសលផលបុណ្យទាំងឡាយដែលយើងបានបំពេញរួច មកហើយនេះ សូមឲ្យ ពួកអ្នកទាំងឡាយ បានទទួល យកនូវកុសលផលបុណ្យរបស់យើងនោះមួយចំណែកផង សូមឲ្យពួកអ្នកទាំងឡាយ បានទទួលយកនូវបាយ ទឹក នំ ចំណី ម្ហូបអាហារ សំពត់ អាវសាវស្បៃ ជាដើមនេះថាទុកដូច ជារបស់នៃខ្លួនផ្ទាល់ ហើយសូមឲ្យពួកអ្នកទាំងឡាយបានបរិភោគនូវបាយ ទឹក នំចំណី ម្ហូបអាហារ បានស្លៀបពាក់ទាំងនេះ ចំណែកផង ។ មួយចំណែកទៀត សូមឲ្យពួកអ្នក ទាំងឡាយបានរួចដោះផុត ចាកទុក្ខទោសភ័យវេទនាទាំងឡាយទាំងពួក ហើយសូមឲ្យបាន ទៅកើតនៅក្នុងទីដ៏ខ្ពង់ខ្ពស់ គឺ សុគតិភពតាមសេចក្ដីប្រាថ្នារៀងៗខ្លួនទៅ" ។
ស្រឡាញ់សួនណាស់អោយថែផ្កា
ស្រឡាញ់ស្នេហាអោយថែចិត្ត
ស្រឡាញ់ជាតិអោយថែជីវិត
ស្រឡាញ់ញាតិមិត្តថែសីលធម៌ ។
ស្រឡាញ់សាសនាអោយខំរួមរិទ
ការពារកុំគិតតែប្រយោជន៍ខ្លួន


 
 
Blogger Templates